Cambodia

ក្មេង​ទំនើង២​ក្រុម ចង់​បង្កើត​ឆាក​ប្រយុទ្ធ​គ្នា​តែ​ពុំបាន​សម្រេច ​ត្រូវ​សមត្ថកិច្ច​ក្រុងប៉ោយប៉ែត​ក្របួច​ជាប់​

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៣​នាក់​កំពុង​អង្គុយ​និយាយ​គ្នា​លេង​លឺ​ខ្លាំង​ដល់​ក្រុម​ក្មេង​ទំនើង​១​ក្រុម​ទៀត​មាន​គ្នា​ជិត​២០​នាក់​ បាន​មក​គំរាម​ថា ​និយាយ​លឺ​ខ្លាំង​អញ្ចឹង​ប្រយ័ត្ន​ពួក​អញ​យក​កាំបិត​ពុះ​ក្បាល​ពួក​អាឯង ដោយ​អំណាច​ខឹង​ពេក​ក្រុម​មាន​គ្នា​៣​នាក់​បាន​ទៅ​យក​កាំបិត​មក​ប្រយុទ្ធ​និង​គូ​សត្រូវ​វិញ តែ​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​។ ហេតុ​ការ​ណ៍នេះ​ កើតឡើង​នៅវេលា​ម៉ោង​១១​យប់ នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៤​។ ​មុនពេល​កើតហេតុ​នោះ កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ​ជា​ច្រើន​នាក់ បាន​ធ្វើ​ការ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ ចំណុច​បុរី ទៀ ឆាយ​ហាក់...

Read more

អ្នកជំនួញ​ដីធ្លី​ម្នាក់ ​បើក​រថយន្ត​បុក​បុរស​វ័យ​ចំណាស់​ជិះ​ម៉ូត​ អូស​ជា​ច្រើន​ម៉ែត្រ​ស្លាប់ សុំ​សង​​ជំងឺ​ចិត្ត​ត្រឹម​២​លាន​រៀល​

សៀមរាប ​៖ ​ប្រភព​ពី​ពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​មួយគ្រឿង​ពណ៌​ខ្មៅ​បើកបរ​ដោយ​តៃកុង​ឡាន​ជា​អ្នកជំនួញ​ដីធ្លី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ខេត្តសៀមរាប បាន​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ រងរបួស​ធ្ងន់​(​បាក់​ចង្កេះ​)​ហើយ​បាន​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ឯ​ជន​បង្ក​បាន​ព្យាយាម​បញ្ចប់​រឿង​ដោយ​សំណង​ជំងឺ​ចិត្ត​ត្រឹម​២​លាន​រៀល តែ​គ្រួសារ​រងគ្រោះ​មិន​ព្រម​ដោយ​សុំ​ត្រឹមតែ​៨​លាន​រៀល​ដើម្បី​ចេញថ្លៃ​ព្យាបាល​និង​ទុក​ធ្វើ​បុណ្យ​សព​ឪពុក​តែប៉ុណ្ណោះ​។ សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី២៨ ​ខែឧសភា ​ឆ្នាំ២០២៤ ចំណុច​ផ្លូវ​លេខ​១៥​ក្នុង​បុរី​សៀង​ណាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ហេតុ​ឃើញ​រថយន្ត​បង្ក​បាន​បោះពួយ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​ដែល​កំពុង​ឆ្លង​ផ្លូវ​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​(​បាក់​ចង្កេះ​)​ដោយ​គ្មាន​អ្នក​បញ្ជូនទៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជាង​មួយ​ម៉ោង ហើយ​បាន​ស្លាប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ...

Read more

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេច​វឌ្ឍនភាពបានជិត ៩០% គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ

គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ គម្រោងស្ដារ និងលើក​កម្រិតគុណភាពផ្លូវជាតិលេខ៣១ ក្រុម​ការងារ​អាច​សម្រេច​វឌ្ឍនភាព​ការងារ​សាងសង់​បាន​ជិត ៩០​%​ (៨៧,១៩%) ហើយ​បើ​គ្មានការ​ប្រែប្រួលទេ គម្រោង​នេះអាច​នឹង​បញ្ចប់​ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយ​ធានាបាននូវ​កម្រិត​គុណភាព​តាមស្តង់ដារបច្ចេកទេសខ្ពស់។ ក្រោម​ការ​ចង្អុល​បង្ហាញ​ និង​ការ​គិត​គូរ​យ៉ាង​យក​ចិត្ត​ទុកដាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ដែលតែងតែ​បានចង្អុលបង្ហាញ​​ដល់​លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើក​កម្រិតផ្លូវជាតិលេខ៣១...

Read more

ក្រុមហ៊ុនធានារ៉ាប់រងស៊ីវិល សេហ្វ អ៊ិនសួរេន​ប្រកាសរបាយការណ៍ហិរញ្ញវត្ថុ​

ក្រុមហ៊ុនធានារ៉ាប់រងស៊ីវិល សេហ្វ អ៊ិនសួរេន ​បានប្រកាសរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន​ ដោយបានបង្ហាញនូវការពិត ​និងត្រឹមត្រូវនៃលទ្ធផលអាជីវកម្មសម្រាប់ការបិទបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។ សូមអានរបាយការណ៍ខាងក្រោម ៖ The post ក្រុមហ៊ុនធានារ៉ាប់រងស៊ីវិល សេហ្វ អ៊ិនសួរេន​ប្រកាសរបាយការណ៍ហិរញ្ញវត្ថុ​ appeared first on...

Read more

ព្រះពុទ្ធ​បដិមា​ខ្ពស់​បំផុត​​លើ​កំពូល​ភ្នំ​បូកគោ​ សម្រេចសាងសង់​បាន​ជាង ៣០ ភាគរយ

គម្រោងសាងសង់​ព្រះពុទ្ធ​បដិមា​ដែល​មាន​កម្ពស់​រហូត​ដល់ ១០៨ ម៉ែត្រ នៅ​លើ​កំពូល​ភ្នំ​បូកគោ​​ វឌ្ឍនភាព​គិត​មកដល់​ពេលនេះ​សម្រេច​បាន​ជាង ៣០ ភាគរយ។ លោក ប្រិញ សាវុធ ប្រធាន​ផ្នែក​ទំនាក់ទំនង​ ​តំណាង​ឧកញ៉ា​ សុខ ចន្ធី ​បាន​ឲ្យ​ដឹង​ថា ការ​​សាងសង់​ព្រះ​ពុទ្ធ​បដិមា​ដ៏​​ខ្ពស់​បំផុត​នៅអាស៊ីអាគ្នេយ៍​នេះ បាន​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​ឆ្នាំ ២០២៣ ​រហូត​ដល់ពេល​នេះ​វឌ្ឍនភាព​សម្រេច​បាន​ជាង ៣០%​។...

Read more

រដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា“មហាវិថី ស៊ី ជីនពីង”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនាយករដ្ឋមន្ត្រី។ សំណេរដដែល បានសរសេរថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។...

Read more

កម្មករកម្មការិនី៦៤នាក់ទទួលបានការយកចិត្តទុកដាក់ពីសាខាកាកបាទក្រហមខេត្ត ក្រោយជួបហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នា

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកម្មករកម្មការិនី​ចំនួន៦៤នាក់​ដែលកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកបន្តកន្ទុយគ្នា។ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ...

Read more

លោក Netanyahu ទទួលកំហុស ក្រោយទម្លាក់គ្រាប់លើជំរំជនភៀសខ្លួននៅ Rafah ស្លាប់មនុស្សរដូករណែល

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញមុខនិយាយថា ការវាយប្រហារសម្លាប់ជនភៀសខ្លួនប៉ាឡេស្ទីនរដូករណែល នៅក្នុងទីក្រុង Rafah កាលពីថ្ងៃអាទិត្យ គឺជា “កំហុសសោកនាដកម្ម” ហើយបានចេញបញ្ជាឲ្យបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះករណីនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Getty) តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃចន្ទទី២៧ខែឧសភា មនុស្សយ៉ាងតិច៤៥នាក់ ត្រូវបានសម្លាប់ ខណៈរាប់រយនាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យព្យាបាលរបួសរលាកធ្ងន់ធ្ងរ ក្នុងការវាយប្រហារយ៉ាងសាហាវឃោរឃៅរបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន។ ទន្ទឹមនោះ បើតាមសេចក្តីរាយការណ៍របស់...

Read more

លោក គន់ គីម ជំរុញឱ្យអាជ្ញាធរពន្លឿនការដោះស្រាយដីសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន​

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានក្រើនរំឭក និងជំរុញដល់អាជ្ញាធរឃុំសង្កាត់ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពន្លឿនដោះស្រាយដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន។ លោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានថ្លែងជំរុញដូច្នេះ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ។...

Read more

អភិបាលរាជធានី បញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកងកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។ លោកឃួង ស្រេង បានសង្កត់ធ្ងន់ដូច្នេះ «ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។...

Read more
Page 8 of 11 1 7 8 9 11

Welcome Back!

Login to your account below

Create New Account!

Fill the forms below to register

Retrieve your password

Please enter your username or email address to reset your password.