Cambodia

ថៃ នឹងចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៥ខែមិថុនា, អនុរដ្ឋមន្ត្រីការបរទេសថៃលោក Russ Jalichandra នឹងជាតំណាងប្រទេស ទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងប្រព្រឹត្តទៅក្នុងប្រទេសស្វីស នៅថ្ងៃទី១៥-១៦ ខែមិថុនានេះ។ (រូបថត៖ X) ​ដូចនេះមានន័យថា ថៃ ​ព្រមទាំង​ប្រទេស​ជាង​១០០ទៀត នឹងត្រូវចូលរួម​ក្នុងកិច្ច​ពិភាក្សា​ ដើម្បីរិះរកវិធី​បញ្ចប់​ជម្លោះ​​អ៊ុយក្រែនបច្ចុប្បន្ន ទាំងដែលភាគីរុស្ស៊ីមិនត្រូវបានអញ្ជើញឲ្យចូលរួម។ តាំងពីដំបូងមកម្ល៉េះ ប្រទេស​ថៃ ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះរាល់​គំនិត​ផ្តួច​ផ្តើម ​ដែល​ស្វែង​រក​ដំណោះ​ស្រាយ​ឆាប់រហ័សនិង​សន្តិវិធី ​ចំពោះ​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន។ (រូបថត៖ Crisis​ Group) កាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានមកដល់ប្រទេសសិង្ហបុរីនិងហ្វីលីពីន ជាមួយគោលបំណងប្រមែប្រមូលការគាំទ្រ សម្រាប់កិច្ចប្រជុំនោះ ព្រោះលោក​ចង់​ឲ្យ​មានប្រទេស​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទៅ​ចូល​រួមដើម្បី​ដាក់​សម្ពាធ​​លើ​រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសធំៗដូចជាចិននិងអារ៉ាប៊ីសាអូឌីត សុទ្ធតែធ្វើពហិកាចូលរួមក្នុងកិច្ចប្រជុំនេះ។ (រូបថត៖ PBS) មុននេះ សេតវិមានក៏បញ្ជាក់ដែរថា...

Read more

អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិ​នប្រចាំកម្ពុជា

លោក Wang Wenbin  អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងកាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ CC times  ជាភាសាចិន នៅល្ងាចថ្ងៃអង្គារ៍ នេះ។ តំណែងរបស់ លោក Wang Wenbin នៅកម្ពុជា គឺជំនួសលោក វ៉ាង វិនធាន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា...

Read more

រដ្ឋមន្ត្រីអប់រំ ផ្ដល់អនុសាសន៍ឱ្យ អង្គការ CG បណ្តុះបណ្ដាលគ្រូបផ្នែកបំណិនជីវិតតាមសាលារៀន

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុសាសន៍ដល់ភាគី Community Generation (CG) ឱ្យរៀបចំអ្នកជំនាញបណ្តុះបណ្ដាលពង្រឹងសមត្ថិភាពគ្រូបង្រៀនផ្នែកបំណិនជីវិតតាមសាលារៀន។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Lauren Adele Stevens ប្រតិភូអង្គការ...

Read more

ព្រះមហាក្សត្រ ព្រះរាជប្រទាន សៀវភៅព្រះរាជសកម្មភាព តម្កល់ក្នុងបណ្ណាល័យទូទាំងប្រទេស

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សៀវភៅកម្រងរូបភាពស្តីពី “ព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឆ្នាំ២០២៣” ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា និងតម្កល់ទុកនៅក្នុងបណ្ណាល័យ នៃសាលាគរុកោសល្យ ទូទាំងប្រទេស។​​ នៅក្នុង ពិធីប្រគល់ទទួលសៀវភៅព្រះរាជប្រទាននូវសៀវភៅកម្រងរូបភាព នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤...

Read more

ស្អែកព្រឹកប្រមុខការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងចេញទៅវិញនៅពេលរសៀល

តាមការគ្រោងទុក បើសិនជាគ្មានការប្រែប្រួលនោះទេ នៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃស្អែក ទី០៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin នឹងមកដល់ដីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ នេះបើតាមរបៀបវារៈនៃដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយក្រសួងការពារជាតិ។ ©: AP តាមរបៀបវារៈនៃកម្មវិធី តាមការគ្រោងទុក បន្ទាប់ពីចុះដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញភ្លាម...

Read more

ឥណ្ឌា​វ៉ា​ដាច់​គូ​ប្រជែង​​នៅ​អាស៊ី​ផ្សេង​ទៀត​​ ក្លាយ​ជា​មជ្ឈ​មណ្ឌល​ទិន្នន័យ​ធំ​ផុត​ បន្ទាប់​ពី​ចិន​

​របាយការណ៍​​ឧស្សាហកម្ម​ថ្មី​ បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌា​នឹង​​វ៉ា​ដាច់​​​ជប៉ុន ​​សិង្ហបុរី ​​និ​ង​​ហុងកុង​​ លើ​​​ការ​​វិនិយោគ​មជ្ឈ​មណ្ឌល​ទិន្នន័យ​ ដោយ​សារ​ការ​ប្តេជ្ញា​ចិត្ត​ផ្តល់​មូលនិធិ​សំខាន់​ៗ​ដោយ​ក្រុមហ៊ុន​យក្ស​​ Amazon ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូច​ជា​ Reliance Industries ជា​ដើម​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Nikkei Asia ។ ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​​របស់​​ក្រុមហ៊ុន​អចលនទ្រព្យ​ និងវិ​និយោគអាមេរិក​ CBRE ​​ប្រទេស​ឥណ្ឌា​នឹង​​​​បន្ថែម​សមត្ថភាព​មជ្ឈមណ្ឌល​​ថ្មី​រហូត​ដល់​...

Read more

តារាស្រីកូរ៉េ ៥ រូប ទទួលយីហោធំៗ ច្រើនជាងគេបង្អស់ក្នុងប្រទេស

អ្នកលេងអ៊ីនធឺណេតជាច្រើនកំពុង​មានការភ្ញាក់ផ្អើលចំពោះតារាស្រីរបស់កូរ៉េខាងត្បូង ដែលមានកិច្ចព្រមព្រៀងយល់ព្រមសកម្មបំផុត។ នេះបើយោហតាមការចុះផ្សាយពីសារព័ត៌មាន​ Allkpop នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ នៅលើវេទិកាតាមអ៊ិនធរណេត​ អ្នកប្រើកំពុងបង្ហាញការកោតសរសើររបស់ពួកគេចំពោះតារាល្បី ៗ ទាំង ៥ នាក់ ដែលគ្របដណ្តប់លើការគាំទ្ររបស់យីហោ។ នេះគឺជាតួលេខទាំង ៥ ដែលមានចំនួនកិច្ចព្រមព្រៀងខ្ពស់បំផុតដែលមានចំណាត់ថ្នាក់ពី: ១ Lee Hyori...

Read more

អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១

ក្រុម​បាល់ទះ​វិសាខា​បាន​បង្កើត​កំណត់​ត្រា​ជា​ក្លិប​កម្ពុជា​ទី១​បាន​ឈ្នះ​ជើង​ឯក​នៅ​ក្រៅ​ប្រទេស​គឺពាន​រង្វាន់ Win+ Streak Volleyball Invitational Tournament បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Win  Streak ដោយ​លទ្ធផល ៣-១ (២៥-២៣, ២៣-២៥, ២៥-២៣ និង ២៥-២២) យប់​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ឆ្នាំ​២០២៤...

Read more

​កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី​ កើនជាង ៣០% ​ក្នុងទឹកប្រាក់ ៨៥១ ​លានដុល្លារ​នៅ ៥ ខែឆ្នាំនេះ

នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើងជាង ៣០ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។ នេះបើតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា។ ​លោក...

Read more

ព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បិទបញ្ចប់ដោយជោគជ័យ

កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រារព្ធពិធីបិទព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។ លោក Jacques Guichandut ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានសម្តែងការចាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤...

Read more
Page 6 of 11 1 5 6 7 11

Welcome Back!

Login to your account below

Create New Account!

Fill the forms below to register

Retrieve your password

Please enter your username or email address to reset your password.