Cambodia

មន្ត្រីជាន់ខ្ពស់ណែនាំមន្ត្រី ប ស ស ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនសមាជិកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.)បានធ្វើការណែនាំឱ្យមន្ត្រី ប.ស.ស.ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនសមាជិកឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។ នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមកាលពីថ្ងៃទី១៧មិថុនា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្ដិសុខសង្គមនាពេលនេះដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងទិសដៅអនុវត្តបន្តព្រមទាំងពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ក្នុងឱកាសនេះ លោកប្រតិភូរាជរដ្ឋាភិបាលបានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចសហការរវាង​គ្នា​...

Read more

ក្រសួង​ការងារ ចុះ​អនុស្សរណៈ​ជាមួយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ក្រោម​អធិបតីភាព​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក លី ណា​វុ​ឍ្ឍ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លោក ហេង...

Read more

កើតករណី​ឈូសឆាយ​ ទន្រ្ទានព្រៃ​ដែន​​ជម្រកមច្ឆាជាតិបន្តបន្ទាប់ ២ ករណី​នៅស្រុកមោងឫស្សី

ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋបានប្រទះឃើញបទល្មើសលួចឈួសឆាយទន្រ្ទានដីព្រៃលិចទឹកជាបន្តបន្ទាប់លើគោលដៅ ២ ផ្សេងគ្នា ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយ​មិនឃើញមានមន្ត្រីពាក់ព័ន្ធណាចុះមកពិនិត្យមើលទើបពលរដ្ឋ​រាយការ​ដល់កម្ពុជាថ្មីជួយចុះផ្សាយ។ ពលរដ្ឋ​រាយការណ៍ករណីទី ១ ប្រទះឃើញសកម្មភាពឈួសឆាយនិងដុតព្រៃនៅព្រឹកថ្ងៃទី ០៩ ខែមិថុនាឆ្នាំ២០២៣ នៅលើគោលដៅស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ត្រង់ចំណុចបឹងត្រស់ ដែលព្រៃក្នុងតំបន់ខាងលើនេះពុំធ្លាប់មាន ការអាស្រ័យផលម្តងនោះទេ។ ករណីទី២នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៤ នៅចំណុចបាសឹង...

Read more

ទិវាលោកឪពុក! ខេម បានត្រឹមរម្លឹកទាំងអួលដើមកពេលគេសួរនាំរឿងរូបថតជុំឪពុកនិងគ្រួសារ

ដូចប្រិយមិត្តដឹងហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជា “ទិវាលោកឪពុក” ខណ:គេសង្កេតឃើញនៅលើបណ្តាញសង្គមមានការបង្ហោះរូបភាពពីការជូនពរ និងដឹងគុណជូនចំពោះលោកឪពុកជាទីស្រលាញ់ពីសំណាក់មហាជនជាច្រើនផងនោះ។ ជាការពិតណាស់នៅក្នុងថ្ងៃនេះដែរក៏មានអ្នកខ្លះមានការបញ្ចេញរូបភាពអនុស្សាវរីយ៍ថ្មីៗជាមួយលោកឪពុក និងក្រុមគ្រួសាររៀងៗខ្លួន ខណ:ខ្លះទៀតបានត្រឹមតែបង្ហោះរូបថតអតីតកាលរបស់លោកឪពុកដើម្បីនឹករលឹក និងការដឹងគុណព្រោះថាលោកឪពុកខ្លះបានចែកឋានទៅហើយ។ ដោយឡែកសម្រាប់តារាចម្រៀង ខេម បានត្រឹមតែរម្លឹងស្តាយក្រោយដែលមិនមានរូបថតជុំគ្រួសារ។ លោក ខេម បានរៀបរាប់ថា មានសំណួរជាច្រើនបានចោទសួរមកលោកថា ហេតុអី្វមិនដែលឃើញ ខេម...

Read more

សមត្ថកិច្ចបន្តចាប់បានរថយន្ត១គ្រឿងលួចនាំចូលសាច់បង្កកខូចគុណភាពជាង១តោន

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ ចុះចាប់បានរថយន្ត១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុ គីមី ចំនួនជាង១តោន។ ការបង្ក្រាបសាច់បង្កកនេះបានធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាមការអះអាងពីមន្ត្រីចម្រុះបានប្រាប់ឲ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា...

Read more

ស្ពានអាកាសភ្លោះមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ចំណាយថវិកាសាងសង់ជាង១៦លានដុល្លារ

ស្ពានអាកាសភ្លោះតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦មិថុនាបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន មុននឹងធ្វើពិធីបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះនេះ ដោយសម្តេចអគ្គមហាបវរធិបតី ហ៊ុន...

Read more

សម្ដេចតេជោ ហ៊ុន សែន រម្លឹក​ឱ្យប្រុង​ប្រយ័ត្ន​ fake account/Profile ដែល​ក្លែងបន្លំ​ដាក់ឈ្មោះ សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន

បើតាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម របស់​សម្ដេចតេជោ ហ៊ុន សែន នា​យប់​ថ្ងៃទី១៥ ខែ​មិថុនា ​ឆ្នាំ២០២៤នេះ បាន​បង្ហោះឱ្យដឹងថា មាន fake account/Profile បាន​ក្លែង​បន្លំ​ដាក់​ឈ្មោះ​សម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​មាន​ឈ្មោះ​ថា “Bun Rany Hun”។...

Read more

រដ្ឋមន្ត្រីក្រសួង​ការងារ ៖ TVET មាន​តួនាទី​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​មូលធន​មនុស្ស

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ថា ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដើរតួនាទី​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស ព្រោះ​បាន​ជួយផ្តល់​ចំណេះដឹង ជំនាញ​បច្ចេកទេស សមត្ថភាព ដល់​យុវជន​ដើម្បី​ក្លាយខ្លួនជា​កម្លាំង​ពលកម្ម​ជំនាញ និង​ចូលរួម​កាត់បន្ថយ​គម្លាត​ជំនាញ​ក្នុង​ទីផ្សារការងារ​។ លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស...

Read more

ចិន បង្កើត​ច្បាប់​ថ្មី អាច​ឃុំ​ខ្លួន​បរទេស ដែល​ចូល​​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង

ច្បាប់​ឆ្មាំ​សមុទ្រ​ថ្មី​របស់​ចិន ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​ទី​១៥ ខែ​មិថុនា នេះ នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​របស់​ខ្លួន​​មាន​សិទ្ធិ​ឃុំ​ខ្លួន​ជន​បរទេស ដែល​ចូល​មក​តំបន់​ដែន​ជម្លោះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​មិន​ចាំបាច់​កាត់​ទោស​​​ជាមុន។ (រូបភាព៖ Reuters) ​ច្បាប់​ថ្មី​របស់​​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ទើប​បង្ហោះ​នៅ​លើ​អនឡាញ បាន​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​​អាច​មាន​រយៈពេល​រហូត​ដល់ ៦០​ថ្ងៃ​ឯណោះ ហើយ​ក្នុង​ករណី​ដែល​ជន​ត្រូវ​ឃុំ មិន​​បង្ហាញ​អត្តសញ្ញាណ និង​សញ្ជាតិ​ច្បាស់​លាស់​ទេ នោះ​ការ​ឃុំ​នឹង​បន្ត​រហូត​ទាល់​តែ​ពួក​គេ​ឆ្លើយ​សារភាព។ មួយ​វិញ​ទៀត​ រយៈពេល​ឃុំ​នឹង​ចាប់​ផ្ដើម​រាប់​...

Read more

កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft

នៅចុងខែឧសភា លោកស្រី Melinda Gates ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីទទួលប្រធានាធិបតីកេនយ៉ា លោក William Samoei Ruto នៅ​សេតវិមាន។ លោកស្រីបានជ្រើសរើសទៅជាមួយកូនប្រុសឈ្មោះ Rory វ័យ២៥ឆ្នាំ នាពេលនោះ រូបរាងរបស់កូនប្រុសពៅបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះពីមុនរូបគេកម្របង្ហាញមុខអ្នកសារព័ត៌មានណាស់។ Rory ដឹកនាំរបៀបរស់នៅឯកជន ជាពិសេសមិនប្រើប្រាស់បណ្តាញសង្គមជាសាធារណៈ និងមិនដែលចូលរួមព្រឹត្តិការណ៍ណាមួយជាមួយឪពុកម្តាយឡើយ។...

Read more
Page 2 of 11 1 2 3 11

Welcome Back!

Login to your account below

Create New Account!

Fill the forms below to register

Retrieve your password

Please enter your username or email address to reset your password.